ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm ) ត្រូវរងជំនន់ទឹកភ្លៀង ដូច្នេះអ្នកដែលមានបំណងប្រើប្រាស់ផ្លូវ ជាតិលេខ៤ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន។
តាមរយៈគណនីហ្វេសប៊ុក របស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានជូនដំណឹងដល់ពុកម៉ែ មាមីង បងប្អូន កូនក្មួយ ដែលមានបំណងប្រើប្រាស់ផ្លូវ ជាតិលេខ៤ សូមរកផ្លូវវាងបណ្ដោះអាសន្នសិន ( អាចប្រើប្រាស់ផ្លូវល្បឿនលឿន ) ។
លោកអភិបាលខេត្តបញ្ជាក់ថា «មូលហេតុដោយជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យលិចផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ 107 108 ( កម្ពស់30cm )។ ហើយភ្លៀងនៅតែបន្តធ្លាក់។ ដូច្នេះសូមពុកម៉ែ មាមីង បងប្អូន កូនក្មួយ មេត្តាជ្រាបជាព័ត៌មាន»៕