ភ្នំពេញ៖ នៅថ្ងៃទី ៣០ ខែកក្កដាឆ្នាំ២០២៣ លោក មុឹង កុម្ភៈអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកចន្រ្ទានិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានឃុំសំរោង នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃចាំព្រះវស្សា ចំនួន៣វត្តក្នុងឃុំសំរោង ក្នុងនោះមានវត្តបុទុមរង្សី វត្តអង្គរំដេញ និងវត្តស្វាយថ្លឹង
ក្នុង១វត្តទទួលបាន ៈទៀនវស្សាចំនួន១គូ ប្រេងឥន្ធនះ៣០លីត្រ អង្ករចំនួន២០០គីឡូក្រាម មីម៉ាម៉ាចំនួន៥កេសតូច ត្រីខកំប៉ុង១កេស ទឹកសុទ្ធវីតាល់ចំនួន៥កេសតូច ទឹកក្រូចចំនួន៥កេស ស្ករសចំនួន៥គីឡូក្រាម តែចំនួន២គីឡូ ទឹកដោះគោចំនួន១កេស ទឹកសុីអុីវចំនួន៥យូរ ទឹកត្រីចំនួន៥យូរនិងបច្ច័យចំនួនពីរសែនរៀល សរុបថវិកាចំណាយទាំង៣វត្ត ៤,១០០,០០០ រៀល៕






Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
