ព័ត៌មានជាតិ

កងកំលាំងស្នងការខេត្តកំពត កំពុងជួយសង្រ្គោះអ្នកទេសចរណ៍កំពុងជាប់នៅលើជ្រោះឱមាល់

ភ្នំពេញ ៖កងកំលាំងកំពុងជួយសង្គ្រោះអ្នកទេសចរណ៍ដែលបានទៅបោះតង់នៅលើជ្រោះឱមាល់ ហើយជាប់មិនអាចឆ្លងមកកន្លែងសុវត្ថិភាពបានដោយសារជំនន់ទឹកភ្លៀងកាលពីយប់ថ្ងៃ២៩ កក្កដា ។

ស្នងការខេត្តកំពតបានបញ្ជាក់នាប្រហែល១ម៉ោងមុននារសៀលថ្ងៃ៣០ កក្កដា ថា “កំលាំងយើងខ្ញុំកំពុងសង្គ្រោះ”។

តែទោះជាយ៉ាងណា ស្នងការខេត្តមិនបានឲ្យដឹងថា តើមានអ្នកទេសចរណ៍លើជ្រោះនោះ ប៉ុន្មាននាក់នៅឡើយទេ៕

To Top