ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យបណ្ដឹង ទៅចៅសង្កាត់ភ្នំពេញថ្មី ជុំវិញករណីបាត់កិច្ចសន្យាទិញលក់ផ្ទះ នៅក្នុងបុរីពិភពថ្មី ដែលមានអាស័យដ្ឋានផ្ទះលេខ៧០ ផ្លូវលេខ១៥ (បុរីពិភពថ្មី) ភូមិបាយ៉ម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមរយៈពាក្យបណ្ដឹង លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ និងភរិយា បានស្នើសុំអាជ្ញាធរជួយដឹងលឺ ក្រែងមានជនណាមួយរើសបាន យកទៅបំពេញ សំណុំឯកសារផ្សេងៗនោះ ម្ចាស់កម្មសិទ្ធិ (លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ និងភរិយា) ពុំទទួលខុសត្រូវឡើយ៕