ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យគន្ធបុប្ផា​ ប្រើឈាមប្លាស្មា ១៦ប្លោក សង្រ្គោះជីវិតកុមារីម្នាក់​ពីជំងឺគ្រុនឈាម

ភ្នំពេញ​ ៖​ នៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ មន្ទីពេទ្យគន្ធបុប្ផា​ បានជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ដោយ​ប្រើ​ប្រាស់ឈាមប្លាស្មារហូតដល់១៦ប្លោក។

តាមរយៈគេហទំព័រហ្វេសប៊ុក​ របស់​ មូលនិធិគន្ធបុប្ផាកម្ពុជា​ នាថ្ងៃទី៣១​ កក្កដា​ បាន​ឱ្យ​ដឹង​ថា​ សូមប្រុងប្រយ័ត្នជំងឺគ្រុនឈាមនៅរដូវវស្សា។ មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារី៩ឆ្នាំរូបនេះ មានស្ថានភាពធ្ងន់ធ្ងរបំផុត រហូតត្រូវធ្វើការព្យាបាលទៅ ៤៨ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។

ប្រភពដដែល​ បានបញ្ជាក់ថា​ ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដ៏ទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងនោះឡើយ។

លេីសពីនេះ​ មូលនិធិគន្ធបុប្ផា​កម្ពុជា ក៏បានអំពាវនាវដល់​សប្បុរសជន​ នានាចូលរួមបរិច្ចាគនូវថវិកា​ ដើម្បីរួមគ្នាសង្រ្គោះជីវិតកុមារជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ តំណខាងក្រោមនេះ ក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

To Top