ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្នែកខ្លះនៃកំណាត់ផ្លូវដែក ភ្នំពេញ-ព្រះសីហនុ ចាប់ពីគ.ម 135 ដល់ គ.ម 148 ត្រូវបានកាត់ផ្តាច់ ដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យអាក់ខានការដឹកជញ្ជូនតាមផ្លូវដែក។
បច្ចុប្បន្នក្រសួងសាធារណការ និងក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ កំពុងចាត់វិធានការណ៍ចាំបាច់បន្ទាន់ និងធ្វើការជួសជុល ដើម្បីឈានទៅរកការបើកដំណើរការដឹកជញ្ជូនតាមផ្លូវដែកនេះឡើងវិញឲ្យឆាប់បំផុត ៕