ភ្នំពេញ ៖ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា៤៧រូប នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើទៅដល់ប្រទេសកូរ៉េ ដើម្បីចូលរួមកម្មវិធី បោះជំរំកាយរឹទិ្ធពិភពលោក លើកទី២៥ នៅខេត្តប៊ូអាន ក្នុងគោលបំណង ផ្លាស់ប្ដូរបទពិសោធន៍ ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិ មកពីបណ្តាប្រទេសជាច្រើន ទូទាំងពិភពលោក។
គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ច របស់សមាគមកាយរឹទិ្ធកូរ៉េ ។
សូមជម្រាបថា ការបោះជំរំនេះ ក្នុងគោលបំណង ជួបជុំគ្នាផ្លាស់ប្ដូរបទ ពិសោធន៍ ការសិក្សា វប្បធម៌ ពង្រឹងចំណង មិត្តភាពរវាងកាយរឹទ្ធិ មកពីបណ្តាប្រទេស ជាច្រើនទូទាំងពិភពលោក និងធ្វើឱ្យយុវជនមាន សក្ដានុពលពេញ លេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និង ការគ្រប់គ្រងអារម្មណ៍ ដើម្បីឲ្យពួកគេក្លាយ ទៅជាពលរដ្ឋមានទំនួល ខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុង សហគមន៍នៅតាមមូលដ្ឋាន រស់នៅរបស់ពួកគេ ៕