ភ្នំពេញ៖ ប្រពន្ធតារាកំប្លែងល្បីឈ្មោះ គឺលោក ចែម ចាន់រ៉ា ហៅនាយពាក់មី កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីបានព្យួសេរ៉ូមឲ្យសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភផស្ស S88 Beauty កាលពីថ្ងៃទី២ សីហា ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី៤ សីហានេះ នាយពាក់មី បានសរសេរថា «ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ICU 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមអោយសាច់សរ នៅមជ្ឈមណ្ឌលកែសម្ភស្ស S88 Beauty នៅថ្ងៃពុធ ទី2 ម៉ោង1រសៀល តើម្ចាស់ S88 Beauty ទាំង13សាខា ជានណា?» ។
ជាមួយគ្នានោះនាយពាក់មី ក៏បានសរសេរសារបង្ហោះទៀតថា «ស្គាល់មុខ ម្ចាស់ហាងហើយ កុំគេចវេស មកដោះស្រាយជាមួយសមត្ថកិច្ចភ្លាម» ៕




