ភ្នំពេញ ៖ ក្នុងរយៈពេលឆមាសទី១ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើតឡើងចំនួន ១៥៤៨លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៧៥៦នាក់ និងរងរបួសចំនួន ២.០៧២នាក់។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ នាថ្ងៃ៣ សីហា លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា «គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៣ កើតឡើង ១៥៤៨លើក (យប់ ៥៤ភាគរយ) មានមនុស្សស្លាប់ ចំនួន ៧៥៦នាក់ របួស ២.០៧២នាក់ (ធ្ងន់ ១.៣៣២នាក់) បើប្រៀបធៀបនៃគ្រោះថ្នាក់ឆ្នាំ២០២២ ថយចំនួន ៦១លើក ស្មើ ៤ភាគរយ ស្លាប់ថយ ១៨៦នាក់ ស្មើ ២០ភាគរយ របួសថយ ១៦៣នាក់ ស្មើ ៧ភាគរយ»។
លោកថា មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ មកពីបើកល្បឿនលឿន ៣៩ភាគរយ, មិនគោរពសិទ្ធិ២៥ភាគរយ, បត់ ១០ភាគរយ, មិនប្រកាន់ស្ដាំ ៩ភាគរយ, វ៉ាជែង ៧ភាគរយ, កត្តាយានយន្ត ៤ភាគរយ, កត្តាស្រវឹង ៣ភាគរយ, ងងុយ ១ភាគរយ, ល្មើសសញ្ញា ១ភាគរយ, និងកត្តាអាធាតុ១ភាគរយ។
សូមបញ្ជាក់ថា គ្រោះថ្នាក់កើតឡើងច្រើនជាងគេមាននៅរាជធានីភ្នំពេញ ៤៥៨លើក, ខេត្តព្រះសីហនុ ១២១០លើក, ខេត្តពោធិ៍សាត់ ១០៤លើក ខណៈគ្រោះថ្នាក់ផ្លូវល្បឿនលឿន កើតឡើងចំនួន ១៤៣ករណី ដោយគ្រោះថ្នាក់រថយន្តកម្មករ ៥លើក៕