ព័ត៌មានជាតិ

សម្ដេច ស ខេង នឹងបន្ត​គាំទ្រ ជួយទំនុកបម្រុង ឱ្យរដ្ឋាភិបាលអាណត្តិទី៧ ដែលមានលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី

រូបភាពហ្វេសប៊ុក សម្តេច ស ខេង

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រជាជនកម្ពុជា នឹងបន្តគាំទ្រ និងជួយទំនុកបម្រុង ឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមាន លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ ។

តាមរយៈគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ សម្ដេច ស ខេង បានលើកឡើងថា​ សម្ដេច​តែងតែគោរព និងគាំទ្រសេចក្តីសម្រេច របស់មហាសន្និបាត និងសន្និបាតរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការជ្រើសតាំង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត។

សម្ដេច បន្ដថា ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត សម្ដេច ក៏នឹងគោរពតាមការសម្រេច របស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធាន ។

សម្ដេច គូសបញ្ជាក់ថា «ក្នុងន័យនេះ ខ្ញុំនឹងបន្តគាំទ្រ និងជួយទំនុកបម្រុងឲ្យរដ្ឋាភិបាល អាណត្តិទី៧ ដែលមានឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញ ភារកិច្ចរបស់ខ្លួន ឲ្យទទួលបានជោគជ័យ តាមគោលការណ៍ទាំងឡាយ ដែលសម្រេច ដោយសន្និបាត គណបក្ស ប្រជាជនកម្ពុជា»

To Top