ភ្នំពេញ៖ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការនំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ ខណៈបរិមាណផលស្រូវ និងថ្លៃស្រូវ មានការកើនឡើងគួរកត់សម្គាល់ នាដើមរដូវកាលប្រមូលផលឆ្នំានេះ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។