ភ្នំពេញ ៖ ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) បានសម្រិតសម្រាំង នាំយកនូវភេសជ្ជៈម៉ាកថ្មីមួយ ឈ្មោះ ថាំស៍ អាប់ ឆាច (Thums Up ChargedTM) ដែលជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈជំនួយស្មារតី មានជាតិកាហ្វេអ៉ីន របស់ក្រុមហ៊ុនភេសជ្ជៈលំដាប់សកលមួយនេះ ។ មកជាមួយនឹងនិមិត្តសញ្ញាមេដៃ និងស្មារតី «នៅចាំអីទៀត» ឬ “GO FOR IT” ថាំស៍ អាប់ ឆាច ចង់លើកទឹកចិត្តយុវជន ជំនាន់ក្រោយ (Gen Z) ឱ្យមានទំនុកចិត្តដើម្បីបន្ត និងឆ្ពោះទៅរកក្តីប្រាថ្នារបស់ខ្លួន ។
ក្រៅពីបន្ថែមជាតិកាហ្វេអ៉ីន វីតាមីន B3 និងស័ង្កសី សម្រាប់ជំនួយរាងកាយ ភេសជ្ជៈនេះ ក៏នាំមកនូវរសជាតិប្លែក ដែលបង្ហាញពីស្មារតី នៃការច្នៃប្រឌិត ឥតឈប់ឈរ ក្នុងនាមជាក្រុមហ៊ុន ភេសជ្ជៈឈានមុខគេមួយ ដើម្បីបំពេញតម្រូវការ និងពាំនាំនូវបទពិសោធន៍ កាន់តែអស្ចារ្យ សម្រាប់អតិថិជន ។ ភេសជ្ជៈជំរុញនូវភាពស្រស់ស្រាយមួយនេះ មាន២រសជាតិ គឺរសជាតិផ្លែឈើ និងរសជាតិប៊ឺរីដែលគ្រប់គ្នាចូលចិត្ត ក្នុងទម្រង់ជាកំប៉ុងងាយស្រួលយកតាមខ្លួន ដែលអាចរកទិញបាននៅទូទាំងប្រទេសកម្ពុជា។
ថាំស៍ អាប់ ឆាច បានផ្សព្វផ្សាយសកម្មភាពច្នៃប្រឌិតជាបន្តបន្ទាប់ សម្រាប់យុវជនជំនាន់ក្រោយដែលមានថាមពលរស់រវើក និងមហិច្ឆតាខ្ពស់។ កម្មវិធីសំខាន់ៗមួយចំនួន ដែលជាផ្នែកនៃព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងការអបអរសាទរនិមិត្តសញ្ញា ថាំស៍ អាប់ ឆាច មានដូចជា ក្បូនដង្ហែរម៉ូតូធំដ៏អស្ចារ្យ ការសម្តែងប្លែកៗមិនធ្លាប់មាន និងការចាក់ភ្លេង EDM ការចូលរួមកំសាន្តជាមួយ DJ ល្បីៗជាច្រើនរូបទៀត។ ព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យ ថាំស៍ អាប់ ឆាច ទទួលបានការទទួល ស្គាល់កាន់តែច្រើនពីសំណាក់យុវជនជំនាន់ថ្មី (Gen Z) ដែលជាជំនាន់ដែលចូលចិត្តរុករក ចូលចិត្តអ្វីដែលថ្មី បង្ហាញអត្តសញ្ញាណ ផ្ទាល់ខ្លួនប្រកបដោយទំនុកចិត្ត និងរស់នៅតាមចំណង់ចំណូលចិត្ត របស់ពួកគេ ។ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធនេះទៅ ក៏នឹងមានសកម្មភាព ជាបន្តបន្ទាប់ផ្សេងទៀត ដើម្បីផ្សព្វផ្សាយដល់យុវអតិថិជន ។
លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន កូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានចែករំលែកថា “ក្នុងនាមជាក្រុមហ៊ុន ឈានមុខគេមួយក្នុងឧស្សាហកម្មភេសជ្ជៈ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិត ឥតឈប់ឈរសម្រាប់យុវជនជំនាន់ក្រោយ ជាជំនាន់ដែលពោរពេញដោយថាមពល រស់រវើក និងមហិច្ឆតាខ្ពស់ ។ ថាំស៍ អាប់ ឆាច ពង្រឹងទស្សនៈវិស័យរបស់ម៉ាកផលិតផលនេះ តាមរយៈការផ្តល់នូវការជំរុញថ្មីដល់យុវវ័យ ដែលមានភាពច្នៃប្រឌិត ផ្តល់ថាមពលស្រស់ស្រាយ និងអារម្មណ៍រំភើប ជារៀងរាល់ថ្ងៃ និងគ្រប់កម្មវិធី។ ការនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិតថ្មីនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីបង្កើនការបោះជំហានទៅមុខ និងពាំនាំនូវបទពិសោធន៍កាន់តែអស្ចារ្យមកឱ្យអតិថិជន ព្រមទាំងពង្រីកវិសាលភាពនៃប្រភេទផលិតផលរបស់ក្រុមហ៊ុន កូកា-កូឡាកម្ពុជា ឲ្យអភិវឌ្ឍឈានឡើង ថែមមួយកម្រិតទៀត” ។
សូមរំលឹកថា ក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីធីត (កូកា-កូឡា) ជាក្រុមហ៊ុនផលិត និងចែកចាយភេសជ្ជៈគ្មានជាតិ ស្រវឹងឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ រោងចក្រដ៏ទំនើបរបស់យើង (សម្ពោធដាក់ឱ្យដំណើរ ការក្នុងឆ្នាំ2016) មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលជាតំបន់សេដ្ឋកិច្ចឈានមុខគេមួយនៅរាជធានីភ្នំពេញ។ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ 100% របស់ក្រុមហ៊ុន ស្វាយអឺ កូកា-កូឡា ដែលជាក្រុមហ៊ុនដៃគូផលិតនិងចែកចាយកូកា-កូឡាធំបំផុតលំដាប់ទី5 លើពិភពលោកផ្អែកលើបរិមាណ នៃក្រុមហ៊ុន The Coca-Cola Company ដោយមានសិទ្ធិផ្តាច់មុខក្នុងការផលិត ធ្វើទីផ្សារ និងចែកចាយផលិតផលរបស់ក្រុមហ៊ុន The Coca-Cola Company នៅកម្ពុជា វៀតណាម ចិនដីគោក និងប៉ែកខាងលិច នៃសហរដ្ឋអាមេរិក ៕