ភ្នំពេញ ៖ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រនៅថ្ងៃ១៦ សីហា បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ចូលរួមពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំ និងពិធីជប់លៀងអបអរសាទរកិច្ចសន្ទនាកងទ័ពជើងទឹក និងកងទ័ពជើងទឹកលើកទី១ (Navy to Navy Talk) រវាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ កម្ពុជាជាមួយ កងទ័ពជើងទឹកភូមិន្ទថៃ ។ កិច្ចសន្ទនានេះបានធ្វើឡើងនៅប្រទេសថៃ
ក្នុងពិធីនេះ ក៏មានការចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ការអប់រំ ការធ្វើប្រតិបត្តិការ ការងារហ្វឹកហ្វឺនបណ្តុះបណ្តាល និងបង្កើនទំនាក់ទំនងល្អ ទ្វេភាគី រវាងកងទ័ពជើងទឹកកម្ពុជា ជាមួយ កងទ័ពជើងទឹកភូមិន្ទថៃ៕