ព័ត៌មានជាតិ

លោកស្រី ប៊ុន សុវ៉ាត់ឌី គោរពជូនពរ និងអបអរសាទរ ឧកញ៉ា ម៉េត តារាម៉ូវ ក្នុងឱកាសព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ ជាអ្នកឧកញ៉ា ដែលជាអ្នក​ឧកញ៉ា​វ័យ​ក្មេង​ជាង​គេ

លោកស្រី ប៊ុន សុវ៉ាត់ឌី នាយកប្រតិបត្តិ ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត សូមគោរពជូនពរ និងអបអរសាទរ​ ចំពោះ អ្នកឧកញ៉ា ម៉េត តារាម៉ូវ អគ្គនាយកក្រុមហ៊ុន YSM Real Rstate ក្រុមហ៊ុន Top One YSM Restaurant និងក្រុមហ៊ុន Econ Group ដែលត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ដល់គោរមងារជា “អ្នកឧកញ៉ា” នឹងបានក្លាយជាអ្នកឧកញ៉ា ដែលមានវ័យក្មេងជាងគេនៅកម្ពុជា ។

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ អ្នកឧកញ៉ានេះ ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត​ ដោយមិនខ្លាចនឿយហត់របស់ អ្នកឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់អ្នកឧកញ៉ា ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ នាងខ្ញុំ សូមបួងសួងដល់ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និងប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ អ្នកឧកញ៉ា សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top