ព័ត៌មានជាតិ

លោក គួច ចំរើន អនុញ្ញាតឱ្យប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោក Wu Chunbing ទីប្រឹក្សាស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានការិយាល័យកិច្ចការកុងស៊ុលចិនថ្មី ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាប្រជុំសាលាខេត្តព្រះសីហនុ។

កាលពីព្រឹកថៃ្ងទី១៦ លោក Wu Chunbing បានជួបពិភាក្សាការងារជាមួយលោក ជួនណារិន្ទ ស្នងការនគរបាលខេត្ត និងនៅរសៀលថៃ្ងទី១៨ លោកក៏បានទទួលជួបលោក ឡុង ឌីម៉ង់

អភិបាលរងខេត្ត នៅទីស្នាក់ការការិយាល័យកុងស៊ុល៕

To Top