ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រកាសបដិសេធ ចំពោះគណនីតេលេក្រាម ដែលប្រើរូបនិងឈ្មោះរបស់លោក​ និងអំពាវនាវសមត្ថកិច្ចចាត់វិធានការច្បាប់

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក សូមប្រកាសបដិសេធជាសាធារណៈថា គណនី TELEGRAM ដែលមានរូប និងឈ្មោះរបស់លោក សរសេរជាភាសាអង់គ្លេស «MAO SOPHAN»។
គណនីនេះ ត្រូវបានបង្កើតឡើងដោយជនខិលខូច​ដើម្បីគោលបំណងទុច្ចរិតណាមួយ និងបានកំពុងប្រើប្រាស់ប្រព្រឹត្តអំពីផ្សេងៗ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ សូមអំពាវនាវដល់កម្លាំង ​មានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ ចំពោះជនល្មើសដែលក្លែងអត្តសញ្ញាណអ្នកដទៃ ដើម្បីបោកប្រាស់ និងប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗ៕

To Top