ព័ត៌មានជាតិ

តែងតាំងឧត្តមសេនីយ៍ឯក ស រដ្ឋា និងឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ

ភ្នំពេញ ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ២រូប នៃក្រសួងមហាផ្ទៃ។

យោងតាមអនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ២រូប នៃក្រសួងមហាផ្ទៃ នោះ រួមមាន៖

ទី១-ឧត្តមសេនីយ៍ឯក ស រដ្ឋា ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ទី២-ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕

To Top