ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ទាំងអស់ សូមគោរពថ្លែងអំណរគុណ និងអបអរសាទរ ជូនចំពោះ សម្ដេចពិជ័យសេនា ទៀ បាញ់ , សម្ដេចអគ្គមហាចក្រី ហេង សំរិន ,សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន , សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសដែលព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។
សូមសម្ដេចទាំង៤ទទួលបានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមសមប្រកបដោយពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបរិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ៕




