ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើត ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីធ្វើជាសេនាធិការលើ កិច្ចការព័ត៌មានរបស់នាយករដ្ឋមន្រ្តី ។
ក្នុងការបង្កើតក្រុមអ្នកនាំពាក្យ របស់នាយករដ្ឋមន្ត្រីអាណត្តិទី៧នេះ គឺបានចាត់តាំង លោក មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី ។ នេះបើតាមសេចក្តីសម្រេចចុះថ្ងៃ២៤ សីហា
លោក មាស សុភ័ណ្ឌ ក្នុងអាណត្តិទី៦ គឺជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ខៀវ កាញារីទ្ធ ៕