ព័ត៌មានជាតិ

ក្រុមហ៊ុន១៣ បោះទុនជិត៥០០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥ បង្កើតរោងចក្រស៊ីម៉ង់តិ៍ និងរោងចក្រមួយចំនួនទៀត

រូបភាព៖ ហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ៖ កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន១៣បន្ថែមទៀត បោះទុនវិនិយោគក្នុងទឹកប្រាក់ជិត ៥០០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារថ្នាក់ផ្កាយ៥ បង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ និងរោងចក្រធំៗមួយចំនួនទៀតដែលនាំឲ្យបង្កើតឱកាសការងារជាង២ម៉ឺនកន្លែង សម្រាប់ប្រជាពលរដ្ឋខ្មែរ ។

យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នាថ្ងៃទី២៥ សីហា បានឲ្យដឹងថា ក្រុមហ៊ុនទាំងនោះរួមមាន៖ ១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ មានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ២៥៨លានដុល្លារ និងអាចបង្កើតការងារចំនួន ៤៦៨កន្លែង។

២-“KHOU TOWER CO., LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់ ទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨ និងលេខ ៧៥ ភូមិ៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ ទុនវិនិយោគប្រមាណ ៨៤,៥ លានដុល្លារ និងអាចបង្កើតការងារចំនួន ៨៥៥កន្លែង។

៣-“RIGHT UNION INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ទីតាំងវិនិយោគស្ថិតនៅភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទុនវិនិយោគប្រមាណ ២០,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។

៤-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ១០,៧លានដុល្លារ និងអាចបង្កើតការងារចំនួន ៤.៨៧០កន្លែង។

៥-“POLESTAR (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ទុនវិនិយោគប្រមាណ ៨លានដុល្លារ និងអាចបង្កើតការងារចំនួន ២.៥៩១កន្លែង។

៦-“EVERGREAT (CAMBODIA) SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារចំនួន ១.២៦០កន្លែង។

៧-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគប្រមាណ ៥,៨លានដុល្លារ និងអាចបង្កើតការងារចំនួន ២.០៨៦កន្លែង។

៨-“AL JAZEELAN FOOD PTE. LTD” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ទីតាំងវិនិយោគស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ទុនវិនិយោគប្រមាណ៥,៦លានដុល្លារ និងអាចបង្កើតការងារចំនួន ១២៥កន្លែង។

៩-“JUN BO SHENG SHOE MATERIAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ទីតាំងនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារចំនួន ៣៦៨កន្លែង។

១០-“SMART PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៥,៤លានដុល្លារ និងអាចបង្កើតការងារចំនួន ៣១០កន្លែង។

១១-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ទីតាំងនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារចំនួន ១.៩៣១កន្លែង។

១២- “KUNBO STYLE APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារចំនួន ២.០៤១នាក់។

១៣- “MENATURE OUTDOOR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារចំនួន ១.៤៨១នាក់ ៕

To Top