ព័ត៌មានជាតិ

ក្មេងស្រីៗសិស្សសាលា វាយគ្នានៅទីសាធារណៈ ត្រូវបានហៅមកអប់រំ នៅអធិការស្រុកជុំគិរី

ភ្នំពេញ ៖ ក្រោយក្រុមក្មេងស្រីៗដែលជាសិស្សសាលារៀនមួយកន្លែង ក្នុងស្រុកជុំគីរីដែលបានបង្កការវាយទាត់ធាក់គ្នានៅលើទីសាធារណៈ ត្រូវបានហៅមកធ្វើការអប់រំណែនាំនៅចំពោះមុខឪពុកម្តាយលោកនាយកសាលា និងមុខអធិការស្រុកជុំគិរី ក្នុងខេត្តកំពតហើយ ។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការខេត្តកំពតនារសៀលថ្ងៃ២៥ សីហា ។

តាមរយៈវិដេអូក្បែរ១០នាទីបង្ហាញក្នុងផេកស្នងការខេត្តកំពតបានបង្ហាញមានក្មេងស្រីៗ២ក្រុមវាយតប់គ្នា ដោយមិនដឹងមានមូលហេតុអ្វីនោះទេ ៕

To Top