ភ្នំពេញ៖ លោក ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន និងលោកស្រី Dana Ralph អភិបាលក្រុង Kent បានសម្តែងការអបអរសាទរ និងគោរពជូនពរ ជូនចំពោះ កិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហប្ញទ័យត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
យោងតាមសាលិខិត របស់លោក ឈិន រតនា មានខ្លឹមសារថា សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ប្រសិទ្ធិពរជ័យ សិរីមង្គលវិបុលសុខ មហាបសើរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមខ្ញុំបាទផ្ទាល់ ពិតជាមានសេចក្តីរំភើបជាអនេក និងសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហប្ញទ័យ ត្រាស់បង្គាប់តែងតាំងជា នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឆ្លៀតក្នុងឱកាសដ៏មហាប្រសើរ វិសេសវិសាលនេះ នាងខ្ញុំសូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្តី សិរិមង្គល និងវិបុលសុខគ្រប់ប្រការជូនចំពោះឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ សូមគោរពជូនពរអំពី ខ្ញុំបាទ ឈិន រតនា ព្រមទាំងគ្រួសារ រួមទាំងសមាជិកសមាជិកា អង្គការចាត់តាំងយុវជន ប្រចាំទីក្រុងរ៉ិនតុន រដ្ឋវ៉ាស៊ីនតោន ៕