ព័ត៌មានជាតិ

លោក កែវ រតនៈ ត្រៀមផ្តល់ការគាំទ្រគ្រប់យ៉ាង ដល់ច្រកចេញចូលតែមួយ របស់ក្រសួងរ៉ែនិងថាមពល ដើម្បីផ្តល់សេវាកម្ម ជូនពលរដ្ឋបានរហ័ស

រូបភាព៖ ហ្វេសប៊ុក Kroko ក្រគរ កែវ រតនៈ

ភ្នំពេញ៖ បន្ទាប់ពីទទួលតំណែង ជារដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានចុះជួបសំណេះសំណាល ជាមួយសហការី នៅច្រកចេញចូលតែមួយ របស់ក្រសួងរ៉ែនិងថាមពល ដេីម្បីស្វែងយល់ពីកិច្ចការ ដែលត្រូវធ្វើ និងត្រៀមផ្តល់ការគាំទ្រគ្រប់យ៉ាង ដើម្បីឲ្យក្រសួងផ្តល់សេវាកម្ម ជូនពលរដ្ឋបានរហ័ស ជាងមុន។នេះបើយោងតាមហ្វេសប៊ុក Kroko ក្រគរ កែវ រតនៈ។

លោក ក៏បានជួបជាមួយក្រុមហ៊ុន ផលិតអគ្គិសនីក្រៅប្រទេស ដែលកំពុងផលិតអគ្គិសនីជាង ១០០០មេហ្កាវ៉ាត់នៅកម្ពុជា ក្នុងការពិនិត្យលទ្ធភាព វិនិយោគទុន លើគម្រោងថាមពលស្អាតបន្ថែម ជាពិសេស វារីអគ្គិសនីប្រភេទ pumped storage ឈានទៅបង្កើតការងារ ក្នុងសេដ្ឋកិច្ចបៃតង ជូនយុវជន យុវនារីកម្ពុជា។

To Top