ព័ត៌មានជាតិ

សារលិខិតអបអរសាទរ និងគោរពជូនពរ ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជាមេបញ្ជាការកងទ័ពជេីងគោក

ភ្នំពេញ៖​ មេបញ្ជាការរង​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃកងពលតូចលេខ៧០ មានសេចក្តីសោមនស្សរីករាយជាអនេក និងសូមសម្តែងអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះលោកឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ នាំមកនូវវឌ្ឍនភាព វិបុលភាព និងភាពសម្បូររុងរឿង ជូនជាតិមាតុភូមិនៃយើង។

ការទទួលបានព្រះរាជក្រឹត្យតែងតាំងជា​ អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានកងទ័ពជេីងគោក​ ជាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតស័ក្តិសមនឹងសមត្ថភាព គុណធម៌ សីលធម៌ សុជីវធម៌ និងគំរូវីរភាពដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តមដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជានាពេលកន្លងមក រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ។

យើងខ្ញុំទាំងអស់គ្នា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខបវរមហាប្រសើរជូនចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយពរ ទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

To Top