ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា៖ ការចរចាប្រាក់ឈ្នួល ឆ្នាំ២០២៤ មានការពិបាកដោយសារ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ជះឥទ្ធិពលមកលើកម្ពុជា

រូបដើមអម្ពិល

ភ្នំពេញ៖បន្ទាប់ពីការជួបចរចាគ្នា លើកដំបូងកាលពីពេលថ្មីៗកន្លងមក​ សហជីព បានបញ្ជាក់ថា ការចរាចប្រាក់ឈ្នួលឆ្នាំនេះ មានការពិបាកដោយសារសង្គ្រាមរវាង រុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពល មកលើកកម្ពុជា។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ កម្ពុជាបានឱ្យដឹងនៅថ្ងៃទី២៧ខែ សីហាឆ្នាំ២០២៣ថាការចរាចរប្រាក់ឈ្នួល កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងការបូបនៅក្នុងឆ្នាំ២០២៤ មានការពិបាកជាងឆ្នាំមុន ដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានជះឥទ្ធិពល ដល់កម្ពុជាផងដែរ។

មេសហជីព បានបញ្ជាក់ថា៖«ខ្ញុំយល់ថាការចរចាប្រាក់ឈ្នួល សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ខ្ញុំគិតថាមានផលវិបាកច្រើន ចំពោះភាគីសហជីព ព្រោះដោយសារតែស្ថានភាពសង្គ្រាមរ វាងរុស្ស៊ីនិងអ៊ុយក្រែន ដែលជះឥទ្ធិពលអាក្រក់ សម្រាប់កម្ពុជាផងដែរ។ជាងនេះការនាំ ចេញផលិតផលសម្លៀកបំពាក់នៅឆ្នាំ២០២៣មានការធ្លាប់ចុះ និងការបញ្ជារទិញក៏មានកា រថយចុះដែរ»។

លោក ប៉ាវ ស៊ីណា បានឲ្យដឹងដោយសារតែទិដ្ឋភាពដែល បានលើកឡើងខាងលើនេះជាហេតុធ្វើឲ្យការចរចាប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៤ខាងមុខនេះមានការពិបាកក្នុងការបានច្រើន។ យ៉ាងណាក្តី សម្រាប់មេសហជីពរូបនេះ បានអះអាងសម្រាប់ការចរចាប្រាក់ឈ្នួលកម្មករ និយោជិតឆ្នាំ២០២៤នេះ សហជីពរបស់លោក នឹងដាក់តួលេខាចំនួន២២០ដុល្លារ សម្រាប់ការចរចាជាមួយភាគី ផ្សេងទៀត។
លោកបានគូសបញ្ជាក់ ប្រាប់យ៉ាងដូច្នេះថា៖«ភាគីសហជីព យើងគឺយើងសម្រេចបាន កំណត់យកតួលេខ២២០ដុល្លារ ដើម្បីដាក់ក្នុងការចរចា ជាមួយភាគីនិយោជក ប៉ុន្តែលទ្ធផលយ៉ាង ណានោះយើងមិនទាន់ដឹង នៅឡើយទេ។ ប៉ុន្តែនេះ គ្រាន់តែតួលេខាដែរពួកយើង ពិភាក្សាគ្នា ហើយគ្រោងនឹងដើម្បីពិភាក្សាគ្នា នៅថ្ងៃទី២៨សីហានេះ»។

សូមជម្រាបថាកាលពីថ្ងៃទី១៦សីហាកន្លងមកនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបើកកិច្ចប្រជុំចរចាប្រាក់ឈ្នួល អប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យផ្នែក វាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំ ណើរ និងកាបូបឆ្នាំ២០២៤ ដោយភាគីទាំងអស់មិនទាន់ត្រូវបាន ត្រីភាគីដាក់តួលេខ សម្រាប់ចរចាគ្នានៅឡើយនោះទេ៕

To Top