ព័ត៌មានជាតិ

រាជរដ្ឋាភិបាល កំណត់របៀបការងារ និងបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃ២៨ សីហានេះ បានចេញសេចក្តីសម្រេច ស្តីពី ការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ក្នុងនោះ លោក ម៉ម សារិន ទទួលបន្ទុកជួយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាក្នុងកិច្ចការសម្របសម្រួល ទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយនឹងអង្គការនីតិប្បញ្ញត្តិ ខណៈលោក ស្រ៊ី ថាមរុង្គ ជួយលើកិច្ចការសម្របសម្រួលទំនាក់ទំនងអន្តរជាតិ ។

ចំណែក លោក យូ ស៊ុនឡុង ជួយលើកិច្ចការសន្តិសុខ ។ ដោយឡែក លោក សោម សឿន ជួយកិច្ចការទំនាក់ទំនង រវាងរាជរដ្ឋាភិបាល ជាមួយនឹងបណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ក្នុងគ្រាលោក ព្រាប កុល ជួយលើការទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងលោក តាន់ ហ្សង់ហ្រ្វង់ស័រ ជួយលើកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សម្រាប់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីដទៃទៀត ជួយលើកិច្ចការផ្សេងៗទៀតផងដែរ៕

To Top