ភ្នំពេញ ៖ ក្នុងការបើកទំព័រថ្មីដែលបានចូលកាន់តំណែងជាផ្លូវការប្រមាណជាជិត១សប្តាហ៍មកនេះ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយា ដែលខាមេនម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលចប់អាណត្តិនៅវិមានសន្តិភាព ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាមុននេះបន្តិច ៕