ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីសម្រេចចាត់តាំងលោក កែវ រតនៈ ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តពោធិ៍សាត់ ជំនួសលោក ស៊ុយ សែម ដែលត្រូវសម្រួលភារកិច្ច ជាសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ វិញ៕