ព័ត៌មានជាតិ

កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត ៖ អ្នកខ្លះថា ខ្ញុំដាក់គោលនយោបាយអត់ន័យ ខ្ញុំមិនចេះដល់អស់លោកអ្នកវិភាគទេ

ភ្នំពេញ ៖ កិត្តិទេសាភិបាល ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាថ្មីបានឌឺដងទៅក្រុមបុគ្គលតាំងខ្លួនជាបណ្ឌិត ជាអ្នកវិភាគថា “មានអ្នកខ្លះថា ខ្ញុំដាក់ចេញគោលនយោបាយអត់ន័យ ដូច្នេះខ្ញុំមិនចេះដល់អស់លោកអ្នកវិភាគទេ”

ប៉ុន្តែទោះបីជាយ៉ាងណា កិត្តិទេសាភិបាលក៏បានបកស្រាយថា សម្រាប់គោលនយោបាយក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ្នកតាក់តែគោលនយោបាយដែលដាក់ចេញនេះ សុទ្ធតែក្រុមបណ្ឌិតមានជំនាញច្បាស់លាស់ខាងសេដ្ឋកិច្ចដែលពួកគាត់បានសិក្សាមកពីបរទេស ។

យ៉ាងហោចណាស់ កិត្តិទេសាភិបាលថា “ខ្ញុំមិនចេះដល់លោកបណ្ឌិតវិភាគទេ តែខ្ញុំក៏បានបញ្ចប់PHD ផ្នែកសេដ្ឋកិច្ចមកពីបរទេសដែរ”។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាលើកដំបូង នាថ្ងៃ២៤ សីហា រាជរដ្ឋាភិបាលថ្មីរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានកំណត់ដាក់ចេញគោលនយោបាយចម្បងៗជាអាទិភាព និងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យដែលនឹងត្រូវចាប់ផ្តើមពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨។ ប៉ុន្តែការដាក់ចេញជាចម្បងនេះ ត្រូវបានលោក សម រង្ស៊ី និងក្រុមអ្នកវិភាគមួយចំនួនបាននិយាយថា នឹងគ្មានប្រសិទ្ធភាពនោះទេ គ្រាន់តែជាគោលនយោបាយដាក់ចេញមកដើម្បីលំអរតែល្អមើលប៉ុណ្ណោះ៕

To Top