ភ្នំពេញ ៖ ដោយយោងតាមការ តាមដានស្ថានភាព វិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និង ឧតុនិយម សូមជម្រាបដល់ សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ជាប់ ជាបន្តបន្ទាប់ ពីបង្គួរទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រមានភ្លៀង ខ្យល់បក់បោក និងរលកសមុទខ្ពស់ៗ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់នានា ដែលអាចកើតមានជាយថាហេតុ ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									