ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រចំនួន ១០កន្លែងបន្ថែម ទៀត ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុម័ត ក្រោមទុនវិនិយោគជិត ៦០លានដុល្លារ ព្រមទាំងអាចបង្កើតឱកាសការងារជិត ១ម៉ឺនកន្លែង ។
យោងតាមហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣០ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-“LAMUES TECHNOLOGY CO., LTD” គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង អំពូលភ្លើង អំពូលភ្លើងលម្អ និងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៨,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៧៦កន្លែង។
២-“WOQILI POWER TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើង និងបង្គោលអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៤៦កន្លែង។
៣-“SUNNY JET HOSIERY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រចាក់ ប៉ាក់ កាត់ដេរសម្លៀកបំពាក់ ស្រោមដៃ ស្រោមជើង មួក និងកន្សែងបង់ក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៦៤១កន្លែង។
៤-“VENT DEST PHNOM PENH CLOTHING CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។
៥-“CHERISH INDUSTRIAL (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងសម្ភារៈសម្រាប់ពិធីបុណ្យផ្សេងៗ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ១០៦ ក្រុម១៦ ផ្លូវទំបន់ថ្មីបឹងទំពុន ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២.០៤០កន្លែង។
៦-“YOU JUST FOOTWEAR (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣៨កន្លែង។
៧-“WW TOOLS LLC CO., LTD” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង។
៨-“CPAK GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៩១កន្លែង។
៩-“RALLY PACKAGING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រសម្ភារៈវេចខ្ចប់គ្រប់ប្រភេទពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។
១០-“SUNRUN (CAMBODIA) GARMENTS FACTORY CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ២៧៥, លេខ២៨៤ និងលេខ ២៨៥ ភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៧៦៤កន្លែង ៕