ព័ត៌មានជាតិ

ស្ពានបេតុង ខ្សែកាបភ្ជាប់ពីកោះពេជ្រ ទៅកោះនរា គ្រោងបញ្ចប់ការសាងសង់ នៅខែវិច្ឆិកា

រូបភាព ៖ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

ភ្នំពេញ៖ បច្ចុប្បន្នការសាងសង់ស្ពានបេតុងខ្សែកាប កោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា បានសម្រេចប្រមាណ ៩២%ហើយ​ នៅថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ២០២៣​ ខាងមុខនេះ​ អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួម ជាគណៈធិបតីក្នុងពិធីប្រារព្ធ ភ្ជាប់ស្ពានបេតុងខ្សែកាប។ នេះបើយោងតាម លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

តាមផែនការ ស្ពានខ្សែកាបនេះ​ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ មុនព្រះរាជពិធីបុណ្យអ៊ុំទូក ខាងមុខនេះ៕

To Top