ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យខ្សែចង្វាក់ផលិតកម្មកែច្នៃវេចខ្ចប់អង្កររបស់រោងម៉ាស៊ីនកិនស្រូវ ចាំង គនម៉េង ដែលមានអាស័យដ្ឋានស្ថិតនៅក្នុងមូលដ្ឋាន ទីរួមខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូ បានជួបសំណេះសំណាលជាមួយម្ចាស់រោងម៉ាស៊ីន និងបានលើកទឹកចិត្ត និងបន្តស្នេីសុំដល់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ ឱ្យបន្តទិញស្រូវពីប្រជាកសិករតាមលទ្ធភាព និងតាមតំលៃទីផ្សារ៕






