ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្លាស់ប្តូរទីលំនៅ ពីទីក្រុងភ្នំពេញទៅរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាលវិញ ។
ថ្លែងក្នុងជំនួបសំណេះសំណាល ជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅខេត្តកណ្តាល បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឥឡូវក៏ជាអ្នកតាខ្មៅដែរ ដែលជាអ្នកចំណូលថ្មី ប៉ុន្មានខែមុនអ្នកទួលគោក បឹងកក់ (ភ្នំពេញ) ហើយឥឡូវជាអ្នកចំណូលថ្មី នៅតាខ្មៅ អីចឹងជាអ្នកភូមិផងរបងជាមួយបងប្អូនយើងទេ»។
នាយករដ្ឋមន្ត្រីក៏បានសម្តែង ការរីករាយសប្បាយចិត្ត នៅឃើញវត្តមានកម្មករដែល អញ្ជើញចូលរួមយ៉ាងច្រើន ហើយអ្នកខ្លះក្រោកតាំងពីម៉ោង ២ភ្លឺក៏មានដែរ ៕