ព័ត៌មានជាតិ

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការនាំយកសិល្បៈខ្មែរ ក្នុងឈុតអប្សរា រាំបង្ហាញពិភពលោក នៅភ្នំទឹកកកប្រទេសញ៉ូហ្សេឡែន

រូបភាព៖ គណនីហ្វេសប៊ុក «Kon Ant»

ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហោះសារ អរគុណចំពោះការនាំយកសិល្បៈខ្មែរ ក្នុងឈុតអប្សរា រាំបង្ហាញពិភពលោកនៅភ្នំទឹកកកប្រទេស New Zealand។

តាមរយៈឆាណែលតេលេក្រាម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវវីដេអូជាង១នាទី ដោយភ្ជាប់នូវខ្លឹមសារយ៉ាងដូច្នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយ ពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកក នៅប្រទេស New Zealand»។

សូមរំលឹកថា នាពេលថ្មីៗនេះ មានវីដេអូមួយ កំពុងតែទាក់ទាញ់ចំណាប់អារម្មណ៍របស់មហាជន ជាមួយនឹងនារីរបាំ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុក «Kon Ant» បានបង្ហោះវីដេអូរយៈពេលជាង១នាទី ដោយភ្ជាប់ខ្លឹមសារថា «ពួជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ ល្អសែនអស្ចារ្យ ល្បីសពលោកា សកលស្ញប់ស្ញែងពួកយើង ពិតជាមានមោទនភាព ខ្លាំងណាស់ ដែលនាំយកឈុត អប្សរាអង្គរកម្ពុជា 🇰🇭 មករាំនៅលើ ភ្នំទឹកកក នៃប្រទេស New Zealand 🇳🇿 ដែលជាលេីកទី១ របស់ពួកយើង ខ្ញុំ ។ we are proud to be Cambodia»៕

To Top