ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងច្បាស់ អំពី គោលដៅចំបងនៃ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើនការងារ, ធានាសមធម៌, ប្រសិទ្ធភាព និងចីរភាព។