ព័ត៌មានជាតិ

លោក អ៊ុក សមវិទ្យា សូមអបអរសាទរ ជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសព្រះមហាក្សត្រ ផ្តល់គោរមងារជា «សម្តេចមហាបវរធិបតី»

លោក អ៊ុក សមវិទ្យា រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី សៅ សុគន្ធារី ព្រមទាំងក្រុមគ្រួសារ សូមអបអរសាទរដោយស្មោះ ជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្តល់គោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហាបវរធិបតី»។

យើងខ្ញុំ សូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

To Top