ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាកាតា

រូបភាព៖ ទូរទស្សន៍ជាតិកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ។

សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា នៅថ្ងៃទី០៤ ហើយ​នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្រាប់ប្រមុខរាជរដ្ឋាភិបាលថ្មី នៃកម្ពុជាទាំងនេះ​គឺ​ជា​ឱកាស​មួយ​ពោរ​ពេញ​ ​ទៅ​ដោយ​និមិត្តរូប​នយោបាយ។ ហើយនេះជា​លើក​ទី​មួយ​បង្អស់ ដែល​សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​ពី​ថ្ងៃ​ទី​២២​សីហា​មក នឹង​បង្ហាញ​មុខ​ជា​ផ្លូវ​ការ លើ​ឆាក​អន្តរ​ជាតិ។
ដោយក្នុងនោះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅ​ទីក្រុង​ហ្សាកាតា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នឹង​មាន​ឈ្មោះ​ជា​មេ​ដឹក​នាំ​កំពូល ​ក្មេង​ជាង​គេ​បង្អស់​ ក្នុង​ចំណោម​មេ​ដឹក​នាំ​កំពូល​បច្ចុប្បន្ន ទាំង​១០​រូប​របស់​អាស៊ាន៕

To Top