ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៦នាក់ ​ករណីបង្កហឹង្សា​ កាប់ជនរងគ្រោះ ​ដាច់កដៃម្ខាង​

រូបភាពសហការី

ពោធិ៍សាត់៖ ដោយអនុវត្តន៍ តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល ខេត្តពោធិ៍សាត់ កម្លាំងនគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯកកែវ សារិ អធិការ នគរបាលក្រុង សហការណ៍នឹងកម្លាំង នគរបាល ស្រុកក្រគរ ដឹកនាំដោយ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បាធ្វើការស្រាវជ្រាវករណី បង្កហឹង្សាដោយចេតនា កាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយដាច់កដៃឆ្វេងម្ខាង កាលពី​ថ្ងៃទី ២ ខែ​កញ្ញា ឆ្នាំ ២០២៣ ស្ថិតនៅចំនុចផ្លូវ ៦០ ម៉ែត្រកន្លងទៅ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ច នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលក្រុង និង ស្រុកក្រគរបានស្រាវ ចាប់ខ្លួនជនសង្ស័យបានម្នាក់ដើម្បីយកមកសួរចម្លើយ ជនសង្ស័យក៍ បានឆ្លើយសារភាពថាខ្លួនគេ និង គូរកនពិតជាបានធ្វើសកម្មភាព បង្កហឹង្សាកាប់ទៅលើជនរងគ្រោះកាលពីថ្ងៃទី ២ ខែ កញ្ញា ពិតប្រាកដមែន។
របាយការណ៍ដដែល ក៍បានអោយដឹងទៀតថា រហូតដល់ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២៣ សមត្ថកិច្ចក៍បន្តស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យបាន ៥ នាក់ទៀតសរុប ៦ នាក់ដើម្បីយកមកកសាងសំណុំរឿងចាត់ការទៅតាមផ្លូវច្បាប់។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានរួមមានះ១-ឈ្មោះឈន ឆៃយ៉ា ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ-២-ឈ្មោះរឹម ភារះ ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ-៣-ឈ្មោះសួន សុខរ៉ា ភេទប្រុសអាយុ ១៨ ឆ្នាំរស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ-៤-ឈ្មោះញ៉ សុជាតិ ភេទប្រុសអាយុ ២៣ ឆ្នាំរស់នៅភូមិក្រាំងធំ ឃុំអូរសណ្តាន់ ស្រុកក្រគរ-៥-ឈ្មោះឌឹម សុផាន់ណាក់ ភេទប្រុសអាយុ ១៧ ឆ្នាំរស់នៅភូមិដូងជួរ ឃុំអូរសណ្តាន់ ស្រុកក្រគរ និង ទី ៦-ឈ្មោះទុយ ម៉េង ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិសាត់ ។
បច្ចុប្បន្នជនសង្ស័យទាំង ៦ នាក់ រួមនិងវត្ថុតាងសមត្ថកិច្ច នគរបាលក្រុងពោធិសាត់ កំពុងកសាងសំណុំរឿង ចាត់ការទៅតាមនិតិវិធី ៕

To Top