ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គណៈប្រតិភូនៃ ARDB បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៣ និងកិច្ចប្រជុំគណៈកម្មការប្រតិបត្តិលើកទី៧៦ របស់សមាគមឥណទានកសិកម្ម និងជនបទតំបន់អាស៊ីបាស៊ីហ្វិក (APRACA) និងវេទិកាតំបន់ស្តីពី “ហិរញ្ញប្បទានបៃតង និងអាកាសធាតុក្នុងវិស័យកសិកម្ម៖ កតា្តជំរុញចម្បងសម្រាប់ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព” ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍កសិកម្ម នៃប្រទេសចិន (Agricultural Development Bank of China – ADBC)។
កិច្ចប្រជុំប្រចាំឆ្នាំ និងវេទិកានេះ បានផ្តោតការពិភាក្សាសំខាន់ទៅលើ ១). ការចែករំលែកបទពិសោធន៍ លើការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ ក្នុងការដោះស្រាយបញ្ហាវិស័យសន្តិសុខស្បៀង និង ២). គោលនយោបាយក្នុងការលើកកម្ពស់ ការផ្តល់ហិរញ្ញប្បទានបៃតង និងការប្រែប្រួលអាកាសធាតុ ៕




