ព័ត៌មានជាតិ

កម្ពុជា ចាប់ផ្ដើមប្រើម៉ាស៊ីន ស្រូបទឹក ពីបរិយាកាស ដើរដោយប្រព័ន្ធព្រះអាទិត្យ ទំនើបបំផុត មិនធ្លាប់មាន​ក្នុង​ខេត្ត​កំពត​

រូបភាព ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ ៖ ស្ថានីយស្រូបទឹកពីបរិយាកាស ស្ថិតនៅក្នុងភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ដែលមានសមត្ថភាព ផលិតទឹកស្អាតជាអតិបរិមាបាន ៨០០លីត្រ ទៅ ២ ០០០លីត្រ ក្នុងមួយថ្ងៃ ក្រោមថវិកា របស់ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវ​បាន​ផ្តល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ និងគ្រប់គ្រងដោយសហគមន៍ ។

យោងតាមក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ម៉ាស៊ីនស្រូបទឹក ពីបរិយាកាសនេះ ដំណើការដោយប្រព័ន្ធព្រះអាទិត្យ ដែលជាបច្ចេកវិទ្យាទំនើប និងមានដំបូងគេបង្អស់នៅកម្ពុជា ៕

To Top