ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ​​ មកដល់កម្ពុជាវិញដោយសុវត្ថិភាព

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យសម្រាប់ជាតិ និងប្រជាជនកម្ពុជា នៃកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីទីក្រុងហ្សាការតា សាធារណរដ្ឋ ឥណ្ឌូនេស៊ី ។

គួរបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរពីទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕

To Top