ព័ត៌មានជាតិ

ក្រសួងធនធានទឹក កំពុងរៀបចំផែនការបន្ទាន់ ដោះទឹកជំនន់ ពីរាជធានីភ្នំពេញ

រូបភាពក្រសួងធនធាន

ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុ​មការងារ ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តជាប់នឹងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្រុក និងឃុំ-សង្កាត់ពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវដោះទឹកជំនន់ទឹកភ្លៀង ពីរាជធានីភ្នំពេញ។

លោក ចាន់ ស៊ីណាត បានឱ្យដឹងថា «ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងរៀបចំផែនការបន្ទាន់ ដើម្បីដោះទឹកជំនន់ពី រាជធានីភ្នំពេញ ក្នុងគោលបំណងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្ថិរភាពសង្គម»។

សូមជម្រាបជូនថា៖
១- ចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការបង្វែរទឹកជំនន់ មួយភាគធំ តាមប្រព័ន្ធដោះទឹកនានា ទៅកាន់ទន្លេបាសាក់ ទន្លេមេគង្គ និងតំបន់វាលទំនាប
២- ឆ្នាំ២០២៤ គ្រោងនឹងពង្រឹងការគ្រប់គ្រងទឹកជំនន់ ប្រកបដោយប្រសិទ្ធភាពតាមរយៈ ការធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងបំពាក់ស្ថានីយបូមទឹកខ្នាតធំ
៣- បញ្ចប់ការងារធ្វើទំនើបកម្មវិស្វកម្ម និងការរៀបចំឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយលើប្រព័ន្ធដោះទឹក ចេញពីរាជធានីភ្នំពេញប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់៕


To Top