ព័ត៌មានជាតិ

កម្ពុជា ទទួលឥទ្ធិពលខ្យល់ មូសុងនិរតី ធ្វើឲ្យមានភ្លៀង តិចទៅមធ្យម ពីថ្ងៃ១១-១៧ កញ្ញា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសពីការព្យាករធាតុ អាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅកម្ពុជា ទទួលឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាប Intertropical Convergence Zone (ITCZ) អូសបន្លាយលើភាគខាងជើង ប្រទេសឡាវ និងវៀតណាមជាមួយ នឹងខ្យល់មូសុងនិរតី មធ្យមទៅបង្គួរ ។ ក្នុងនោះបង្កឲ្យមានភ្លៀង ធ្លាក់ពីតិចទៅមធ្យម នៅតំបន់មួយចំនួន រួមទាំងលើផ្ទៃសមុទ្រផងដែរ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top