ព័ត៌មានជាតិ

ចាប់បានជនសង្ស័យ បង្កើតតេឡេក្រាម បន្លំខ្ចីលុយអភិបាលខេត្តកណ្តាលហើយ

រូបភាពពី៖​ ហ្វេសប៊ុក លោកស្នងការខេត្តកណ្តាល

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក សមត្ថកិច្ចបានឈានដល់ឃាត់ខ្លួនជនសង្ស័យដែលបានបង្កើតគណនីតេឡេក្រាមលោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាល បន្លំឆាតខ្ចីលុយអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌបានហើយ និងកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក ឈឿន សុចិត្រ ស្នងការនគបាលខេត្តកណ្តាលបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ថា «សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ជនសង្ស័យដែលបានបង្កើត Acc Telegrame ថ្មី យករូបខ្ញុំទៅដាក់ ដើម្បីឆាតខ្ចីលុយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យ បានហើយ ហើយជនស ង្ស័យបានសារភាពពីអំពើរបស់ខ្លួន»។

លោកស្នងការបានលើកឡើងថា ជនសង្ស័យមានឈ្មោះ ងន យឿន ហៅម៉ាប់ ភេទប្រុសអាយុ២៥ឆ្នាំ មានមិនមុខរបមិនពិតប្រាកដ។ ពេលនេះកំលាំងជំនាញបានកំពុងបន្ត នីតិវិធីចាត់ការតាមផ្លូវច្បាប់ ៕

To Top