ភ្នំពេញ៖ សម្រាប់ការចរចាប្រាក់ឈ្នួលអប្បរមាកម្មករនិយោជិត ផ្នែកវិស័យវាយនភណ្ឌកាត់ដេកសម្លៀកបំពាក់ ផលិតស្បែកជើង ការបូបឆ្នាំ២០២៤ មានភាពតានតឹងដោយសារតែវិបត្តិ សកលលោក ផ្តើមចេញពី សង្គ្រាមរុស្ស៊ី -អ៊ុយក្រែនបានអូសបន្លាយមិនទាន់ចប់។
យ៉ាងណាក្តីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធពិសេសនោះក្រសួងកា រងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវតែខិតខំដោះស្រាយធ្វើយ៉ាង ណាឲ្យតួលេខប្រាក់ឈ្នួល អប្បរមារបស់កម្មករនិយោជិតចេញមុនថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីកម្មករសប្បាយរីករាយ។
លោកប៉ាវ ស៊ីណាប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាដែលបានចូលរួម ប្រជុំ នៅទីស្តីកា រក្រសួងការងារនាថ្ងៃទី១១ខែកញ្ញាបានឱ្យថាកិច្ចប្រជុំក្រុម ប្រឹក្សាជាតិប្រាក់ ឈ្នួលអប្ប បរមាលើ កទី ៤ លទ្ធផល ភាគីសហជីព រក្សាតួលេខ ២១៥ ដុល្លារ ភាគីនិយោ ជក ២០១ ដុល្លារ ហើយកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី ១៨ និង ២៨ ខែកញ្ញា បន្តទៀត។
ប្រធានសហជីពរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ព្រឹកមិញនេះយើងបានប្រជុំជាលើកទី៤ ហើយពិតមែនទៅយើងឃើញថាទាំងភាគីនិយោជក ភាគីសហជីពសុត្ធតែបា នលើកពីបញ្ហាប្រឈមរបស់ខ្លួន ពិសេសនិយោជក បានលើកឡើងពីបញ្ហាការធ្លា ប់ចុះនៃកា របញ្ជាទិញក្នុងមានវិបត្តិផ្សេងៗ សកលពិសេសវិបត្តសង្គ្រាម រុស្ស៊ី- អ៊ុយក្រែន ដែលធ្វើអតិផ រណាលើកទីផ្សារដែលជាគោលដៅនាំចេញថយចុះ»។
លោកប៉ាវ ស៊ីណាបានលើកឡើងទៀតអ្វីដែលសំខាន់ទៀតនោះគឺតម្រូវ ការនៃអ្នកប្រើប្រាស់សម្ភារៈមានការថយចុះដែលជាហេតុធ្វើនឲ្យមានការប្រឈមរបស់ភាគីនិយោជកផងដែរ។ បើតាមមេសហជីពដដែលលើកឡើងថាក្នុងកិច្ចប្រជុំភាគីសហជីពបានលើកឡើងពីតម្រូវការចាំបាច់របស់កម្មករទាក់ទងនិងការចំណាយលើការរស់នៅ ទំនិញឡើងថ្លៃ និយាយការចំណាយច្រើនជាងមុនដូច្នេះហើយសម្រាប់ភាគីនិយោជកនៅតែបង្ហាញជំហរ មិនមានថែមជូនដល់កម្មករនោះទេ។ ប៉ុន្តែយ៉ាងណាក្តីសម្រាប់សហជីពនៅតែរក្សាជំហរដដែល គឺចំនួន២១៥ដុល្លារក្នុងមួយខែដដែល។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖« ដូច្នេះការចរចាគ្នាមួយព្រឹកនេះគឺ អត់មានលទ្ធផលអ្វីទេ គឺភាគីទាំងសងខាងនៅតែរក្សាជំហរដដែល»។
បើតាមប្រធានសហជីពបានអះអាងថា នៅក្នុងកិច្ចប្រជុំភាគីរដ្ឋាភិបាលដែលមានលោកហេង សួររដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពន្យល់និងស្នើឲ្យគូភាគីធ្វើកា រព្យាយាមពិចារណាលើកការតម្លើងតួលេខរបស់ខ្លួន ដូចជាភាគីនិយោជកតម្លើងតួលេខខ្លួនហើយសហជីពបន្ថយតួលេខខ្លួនវិញ ។
លោករដ្ឋមន្ត្រីក៏បានពន្យល់ពីការប្រឈមនានានៅក្នុងតំបន់និងពិភពលោក ហើយថាប្រទេសមួយចំនួនមិនទាន់តម្លើងប្រាក់ឈ្នួលជូនកម្មករនោះទេ ដែលជាចំណុចមួយសម្រាប់កម្ពុជាធ្វើការពិចារណាផងដែរចំពោះរឿងនេះដោយមិនទាមទារដាក់តួលេខណាមួយខ្ពស់នោះទេ។ យ៉ាងណាក្តីបើតាមលោកប៉ាវ ស៊ីណាបានលើកឡើងថារហូតមកដល់ពេលនេះ ភាគីសហជីពមិនទាន់មានជំហរណាមួយក្នុងការបន្ថយតួលេខពីរ២១៥ដុល្លារនោះទេ៕