ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មានសេចក្ដីសោមមនុស្សរីករាយដែលបានឮដំណឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូនឹងអញ្ជើញមកចូលរួមប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក នាពេលខាងមុខ។
ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះ មានកិត្តិយសនិងសប្បាយរីករាយក្រៃលេង ហើយគោរពអញ្ជើញបងប្អូនផ្សេងៗទៀត ចូលរួមអបអរសាទរ និងទទួលសម្ដេចធិបតីទាំងអស់គ្នា នៅក្រុងញូវយ៉កនាថ្ងៃទី២២ ខែកញ្ញាខាងមុខនេះ។
ពួកគាត់ក៏បង្ហាញអារម្មណ៍ថា វត្តមានសម្តេច ហ៊ុន ម៉ាណែតអញ្ជើញមកនេះ គឺជាមោទកភាពប្រពៃ ដើម្បីជាតិមាតុភូមិ ដូច្នេះជូនពរសម្ដេចនិងគណៈប្រតិភូឲ្យបានទទួលជោគជ័យគ្រប់ភារកិច្ចការងារ៕





