ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរថ្មី ជួបទូតជប៉ុន ពិភាក្សាការជំរុញបន្ថែម កិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ប្រកបដោយផ្លែផ្កា ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។

កិច្ចសន្ទនាបានផ្តោតលើការ ជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ។

ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈកម្ពុជានិងជប៉ុន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូត ៕

To Top