ព័ត៌មានជាតិ

និស្សិត​មកពី​ជប៉ុន ​ចុះផ្សព្វផ្សាយ ការអប់រំ និងកីឡា ដល់កុមារ​កម្ពុជា​ ដើម្បី​លើកតម្លៃកីឡា

ភ្នំពេញ៖ ក្រុមនិស្សិត មកពីសាលាវិទ្យាល័យ តូយ៉ូនៃ ប្រទេសជប៉ុន បានរៀបចំកម្មវិធី“Diversity Voyage” ដើម្បីផ្សព្វផ្សាយ ការអប់រំ និងកីឡា ដល់កុមារា-កុមារី និស្សិតដែលជាសិស្សមកពី សាលារៀនរដ្ឋ នៅក្នុងប្រទេសកម្ពុជា គោលបំណងលើកកម្ពស់តម្លៃ នៃកីឡា និងស្មារតីនៃកីឡាអូឡាំពិក ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញចូលរួមបិទកម្មវិធី “Diversity Voyage” កាលពីថ្ងៃទី ១១ ខែកញ្ញាជាមួយកុមារា-កុមារីដែលជាសិស្ស មកពីសាលារៀនរដ្ឋក្នុងវិមាននៃពហុកីឡ ដ្ឋានជាតិអូឡាំពិកកម្ពុជាប្រហែល ១០០ នាក់ ដែលរៀបចំឡើង ដោយអង្គការជប៉ុន សហការជាមួយនឹង NOCC ។

កញ្ញាឡាយ ម៉េងលាភ និស្សិតនៅសាលាវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាជប៉ុន បានឲ្យដឹងថា កញ្ញាចូលរួមកម្មវិធីនេះ រយៈពេល៦ថ្ងៃ ដោយធ្វើការជាមួយនិស្សិតមកពីប្រទេសជប៉ុន។ កម្មវិធីនេះបានផ្តោតលើការផ្សព្វផ្សាយផ្នែកអប់រំ កីឡាទៅឲ្យកុមារ ដូចជានិស្សិតកម្ពុ ជាបានស្គាល់។
កញ្ញា ម៉េង លាភបានបញ្ជាក់ថា ៖«អ្វីដែលខ្ញុំចូលរួម គឺដើម្បីចង់ដឹងពីកីឡា ហើយចង់ យកអ្វីដែលបានចេះ ពីកម្មវិធីនេះទៅចែករំលែក ដល់ក្មេងបានដឹងនិងស្គាល់ ។ ខ្ញុំគិតថាពេលចូល រួមកម្មវិធីនេះបានទាំងបទពិសោធន៍ និងមេរៀនជីវិតដែលពីមុនខ្ញុំមិនដែលជួបមនុស្សច្រើន និងជ នជាតិជប៉ុនជាដើម»។

បើតាមអ្នករៀបចំកម្មវិធី បានលើកឡើងថាកម្មវិធីនេះធ្វើឡើងដេីម្បីលើកកម្ពស់តម្លៃនៃកីឡា និងស្មារតីនៃកីឡាអូឡាំពិក (សន្តិភាព មិត្តភាព សាមគ្គីភាព និងយុត្តិធម៌) ជាមួយនឹ ងពាក្យគន្លឹះ “Beyond the Games” ដល់កុមារក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ បេសកកម្មសម្រាប់កម្មវិធីនេះមាន៖ ““Beyond the SEA Games 2023៖ កីឡាឆ្ពោះ ទៅរក សន្តិភាពសង្គម” រួមគ្នាបង្កើតសកម្មភាពកីឡាអប់រំ ដើម្បីលើកទឹកចិ ត្តកុមារឱ្យលេងកីឡា ។

កម្មវីធីនេះសោតអង្គការទទួលបន្ទុក GiFT (Global Incubation x Fostering Talents) អង្គការមិនរ កប្រាក់កំរៃនៅទីក្រុងតូក្យូ ប្រទេសជប៉ុន សាកលវិទ្យាល័យតូយ៉ូ ប្រទេស ជប៉ុន កាលវិភាគ ថ្ងៃទី ៥ ខែកញ្ញាដល់ថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ២០២៣។ និស្សិតសាកលវិ ទ្យាល័យតូយ៉ូចំនួន ១៤ នាក់ និង និស្សិតសាកលវិទ្យាល័យ មកពីប្រទេសកម្ពុជាចំនួន ១១ អ្នកចូលរួមត្រូវបានជ្រើសរើស ដោយផ្អែក លើសំណេរនិងដំណើ រការសម្ភាសន៍ ការជ្រើស រើសនិស្សិតជប៉ុន ត្រូវបានបញ្ចប់មុនចុងខែមិថុនា មាតិកាកម្មវិធី កម្មវិធីនេះធ្វើឡើ ងដោយមានការផ្លាស់ប្តូរ និងការទស្សនកិច្ចដូចរៀបរាប់ខាងក្រោម ៖ – និស្សិតនឹងធ្វើការ ដោយឆ្ពោះទៅរកការលើកកម្ពស់ “តម្លៃនៃកីឡា” ដល់កុមារនៅកម្ពុជា។ ហើយពួកគេនឹងរៀបចំព្រឹត្តិការណ៍ កីឡាសម្រាប់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ស្មារតីអូឡាំពិក (មិត្តភាព សាមគ្គីភាព យុត្តិធម៌ និងសន្តិភាព) ៕

To Top