ព័ត៌មានជាតិ

ប្រាក់ខែមន្ត្រីរាជការ សម្រាប់ខែតុលានឹងបើកតែមួយលើកហើយយ៉ាងយូរបំផុត ត្រឹមថ្ងៃទី១២តុលា

រូបភាពពី៖​ ក្រសួងមុខងារសាធារណៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា ការបើកប្រាក់ខែជូនមន្ត្រីរាជការនៅខែតុលាឆ្នាំ២០២៣ខាងមុខនេះនឹងធ្វើតែមួយដង ហើយនឹងត្រូវបើកជូន យ៉ាងយូរនៅត្រឹមថ្ងៃទី១២ខែតុលា។

តាមរយៈសេចក្ដីជូនដំណឹងនៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២៣ស្តីពីការបើកផ្តល់ប្រាក់បៀវត្យជូនមន្ត្រីរាជការស៊ីវិលសម្រាប់ខែតុលា ឆ្នាំ២០២៣ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវរៀបចំបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុង ឱកាសបុណ្យភ្ជុំបិ ណ្ឌដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់ សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ និងត្រូវរៀបចំការបើក ផ្តល់ប្រាក់បៀវត្សលើក ទី១សម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ឱ្យបានក្នុងសប្ដាហ៍ទី៣ នៃខែវិច្ឆិកា ឆ្នាំ២០២៣ ជូនមន្ត្រីរាជការស៊ីវិលរបស់ខ្លួន។

ជាមួយគ្នានោះក្រសួងបានលើកឡើងថា ដោយឡែកសម្រាប់ការបើកផ្ដល់បៀវត្សសម្រាប់ខែធ្នូ ឆ្នាំ២០២៣ សូមអនុវត្តតាមនីតិវិធីដែលបានកំណត់ជាធរមាន៕

To Top